កិច្ចប្រជុំស្តីពីការពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់មន្ទីរ អង្គភាពជំនាញ នៃក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ
ខេត្តប៉ៃលិន៖ ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ
ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ចនិងហរិញ្ញវត្ថុខេត្តប៉ៃលិន
បានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ
និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តារាងកើនឡើង
និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៥ របស់មន្ទីរ អង្គភាពជំនាញ នៃក្រសួងស្ថាប័ន
និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោក ផាន់ មករា
ប្រធាននាយកដ្ឋាន និងជាប្រធានប្រតិភូនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ
និងចំណូលមិនមែនសារពើពន្ធ និងលោក ប៉ូច សាអែម
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម
និងគណៈអធិបតី ក៏បានប្រគល់កុំព្យូទ័រយួរដៃ (Laptop)
ចំនួន
៤ គ្រឿង ដែលផ្តល់ជូនដោយគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នៃក្រួសងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ជូនដល់រដ្ឋបាលសង្កាត់ទាំងបួននៃរដ្ឋបាលក្រុងប៉ៃលិន
ដើម្បីយកទៅប្រើប្រាស់តាមការចាំបាច់ផងដែរ។
ព័ត៌មានទាក់ទង